ថ្ងៃចន្ទ១៤កើត ខែជេស្ជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនិងជាមន្រ្តីត្រួតពិនិត្យវាយតម្លៃកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួម សិក្ខាសាលាស្តីពីការណែនាំបន្ថែមដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) និងមន្ត្រីបង្គោលថ្នាក់ខេត្ត ការប្រើប្រាស់និងបញ្ចូលទិន្នន័យកម្មវិធីចំការអាប់ និងការវាយតម្លៃ នៃគម្រោង RUSH-IT ដែលសម្របសម្រួលដោយលេខារដ្ឋានកម្មវិធី ASPIRE និងក្រុមហ៊ុន BRONX នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។ សិក្ខាសាលានេះមានការចូលរួមដោយ ភ្នាក់ងារផ្សព្វផ្សាយឃុំ មន្ត្រីបង្គោលថ្នាក់ខេត្ត និងទីប្រឹក្សាកម្មវិធី ASPIRE នៃខេត្តទាំងបួន (កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងប៉ៃលិន) សរុប ៥៣នាក់។ ដំណើរការនៃការវាយតម្លៃនេះ មាន ៣ ដំណាក់កាលគឺ៖
ទី១.សិក្ខាសាលាណែនាំបន្ថែមឱ្យ CEW ប្រើប្រាស់ និងបញ្ចូលទិន្នន័យកម្មវិធីចំការ
ទី២.ការចុះប្រមូលទិន្នន័យអំពីលទ្ធផលសម្រេចបាន និងការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ MIS
ទី៣.ការវិភាគទិន្នន័យ និងការសរសេររបាយការណ៍វាយតម្លៃរហ័សនូវលទ្ធផលសម្រេចបាន។
ភ្នាក់ផ្សព្វផ្សាយឃុំនឹងចុះសម្ភាសន៍កសិករដែលទទួលបានធាតុចូលពីគម្រោង RUSH-IT នៅតាមផ្ទះកសិករ នៃភូមិ ឃុំ ស្រុកគោលដៅបន្ទាប់ពីសិក្ខាសាលានេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម