៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២២៖ ផែនការ ១១៥.០០០ ហ.ត អនុវត្តបាន ៨២.៥៤៨ ហ.ត ស្មើនឹង ៧១,៧៨ % ក្នុងនោះស្រូវស្រាល ៥៩.៣៧៣ ហត ស្រូវកណ្ដាល ១២.៥៦៥ ហត ស្រូវធ្ងន់ ៩.៥៥៩ ហត ចំការ ៤៩០ ហត និងស្រូវឡើងទឹក ៥៦១ ហត ដោយ ផ្ទៃដីភ្ជួររាស់បាន ១០២.៨៨១ ហ.ត ។
២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ ១.០៥៤ហ.ត អនុវត្តបានសរុប ៦៧៨ ហត ស្មើ ៦៤,៣៣% ក្នុងនោះបន្លែគ្រប់មុខ ២១៥ ហ.ត, ឪឡឹក ៤៣ ហ.ត, ម្ទេសគ្រប់ប្រភេទ ២ ហ.ត, ល្ពៅ ៤២ ហ.ត, ពោតស ១៣២ ហ.ត, ត្រាវ ៤៨ ហ.ត , ខ្ញី ៥៨ ហ.ត , សាគូ ៣៩ ហ.ត និងរមៀត ៩៩ ហ.ត ប្រៀបធៀប ឆ្នាំមុន អនុវត្ត បាន (៩១៦) ហត ។
៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖ អនុវត្តបានសរុប ១៩.៨៤៥ ហតស្មើ ១០២,៩៣ % ផែនការប្រចាំឆ្នាំ ១៩.២៨០ ហ.ត ក្នុងនោះ ដំឡូងមី ១៥.៨៣៣ ហ.ត, ពោតក្រហម ៣.០៨១ ហ.ត អំពៅ ៨៤ ហ.ត ដំណាំល្ង ៧៥ ហ.ត សណ្តែកដី ៣៣៧ ហ.ត សណ្តែកសៀង ៨៥ ហ.ត សណ្តែកបាយ ២៣៣ ហ.ត និងសណ្តែកអង្គុយ ១១៧ ហ.ត ។