ថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ១៣ ខែមិថុនា ឆ្នាំ ២០២២ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានចូលរួមប្រជុំវាយតម្លៃការអនុវត្តសកម្មភាពរបស់សហគមន៍នេសាទក្តីឈ្វិតស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ដោយមានការចូលរួមពីលោកមេឃុំស្រែស្តុកលោកមេប៉ុស្តិ៍ឃុំស្រែស្តុក មន្រ្តីអង្គការស្តារកម្ពុជា ប្រជាពលរដ្ឋ សិស្សានុសិស្ស សរុបចំនួន ១១២នាក់ ។ ក្នុងឱកាសនោះដែរ លោកនាយខណ្ឌបានធ្វើការផ្សព្វផ្សាយដល់សហគមន៍នេសាទក្តីឈ្វិតមានបួនចំនុចដូចខាងក្រោម:
១- ផ្សព្វផ្សាយសេចក្តីជូនដំណឹងពីរដូវបិទនេសាទ
២- ផ្សព្វផ្សាយបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់បទល្មើសនេសាទនិងការគ្រប់គ្រងព្រៃលិចទឹក។
៣- ផ្សព្វផ្សាយច្បាប់ស្តីពីជលផល
៤- ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម