មាតិកា
ក្រុមការងារបង្ក្រាបបទល្មើសជលផល​ កណ្ដៀង​ បានចុះរុះរើរបាំងសាច់អួនក្រឡាល្អិត ចាប់ពីភូមិព្រែក រហូត ដល់ ភូមិចារុះ ឃុំ រាំងទិល ស្រុកកណ្ដៀង​
ចេញ​ផ្សាយ ១៣ មិថុនា ២០២២
49

ថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ១៣ ខែមិថុនា ឆ្នាំ ២០២២ អនុគណៈកម្មការ និងក្រុមការងារបង្ក្រាបបទល្មើសជលផលក្នុងខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ឆាយ មន នាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាន លោកនាយផ្នែក លោកនាយនាយរងសង្កាត់ អភិបាលរងស្រុកកណ្ដៀង​ បរិស្ថានប្រចាំស្រុកកណ្ដៀង កងរាជអាវុធហត្ថខេត្ដ-ស្រុកកណ្ដៀង យោធាខេត្ដ សហគមន៍​នេសាទនិងប៉ូលីសប៉ុស្ដិ៍រាំងទិល សហការណ៍ជាមួយក្រុម ការងារថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលដឹកនាំដោយ ឧត្តមសេនីយ៍​ទោ  ជា សំណាង នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង វរៈសេនីយ៍ឯក សុខ ជា  តំណាងអគ្គស្នងការនគរបាលជាតិ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ដែលមានកម្លាំងសរុបចំនួន ៣៣នាក់ និងមធ្យោបាយកាណូតចំនួន ៧គ្រឿង បានចុះរុះរើរបាំងសាច់អួនក្រឡាល្អិត ចាប់ពីភូមិព្រែក រហូត ដល់ ភូមិចារុះ ឃុំ រាំងទិល  ស្រុកកណ្ដៀង​ ។ 
វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០១ ករណី 
- របាំងសាច់អួនក្រឡាល្អិតចំនួន៣៦ខ្សែ ប្រវែង៥.៤០០ម៉ែត្រ 
- លូកងស្បៃមុងចំនួន ២៨ មាត់
- ក្បាលបរ ចំនួន ០៩គ្រឿង
- បង្គោល ចំនួន ៥៥០ដើម
- ត្រីចំរុះទម្ងន់ ៣០គីឡូក្រាម
ទិសដៅ ក្រុមការងារនឹងបន្ដចុះបង្ក្រាបបទល្មើសនេសាទឲ្យដូចភ្លៀងរលឹមនៅរដូវបិទនេសាទនេះ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter