មាតិកា
​ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិកា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានចុះពិនិត្យស្ថានភាព​បង្កបង្កើនផលស្រូវរដូវវស្សា នៅ ស្រុកបាកាន និង​ស្រុក​ តាលោសែនជ័យ ខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ១៤ មិថុនា ២០២២
129

ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២​ លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់​ និង​លោក​ មាស​ សេត​ ប្រធានការិយាល័យ​ក្សេត្រសាស្រ្ត​ និង​ផលិតភាពកសិកម្ម​ បានចុះពិនិត្យស្ថានភាព​បង្កបង្កើនផលស្រូវរដូវវស្សា នៅឃុំខ្នារទទឹង ស្រុកបាកាន និងឃុំតាលោ ស្រុកតាលោសែនជ័យ ដឹកនាំដោយ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិកា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមដំណើរមាន​ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ ។ 
ជាលទ្ធផល បានជួបសួរនាំកសិករ ក្នុងភូមិដំណាក់ធ្នង់ អំពីការធ្វើស្រែកន្លងមក និងពេលបច្ចុប្បន្ន  បន្ទាប់មកទៀត បានជួបកសិករ ភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ និង​បានចូលជួបពិភាក្សាជាមួយក្រុមប្រឹក្សាឃុំតាលោសែនជ័យ ក្នុងនោះឯកឧត្តមបាន សួរនាំអំពីការអនុវត្តការងារបង្កបង្កើនផល ឆ្នាំនេះ ពីការយឺតយ៉ាវជាងឆ្នាំមុន ជាចម្លេីយ​របស់ក្រុមប្រឹក្សាឃុំដោយសារ ភ្លៀងច្រើនចាប់ពីខែមីនា​ មក ធ្វើអោយតំបន់មួយចំនួន ទឹកដក់ក្នុងស្រែច្រើន ដែលមិនអាចធ្វើកើត មួយទៀតជី ថ្នាំកសិកម្ម ប្រេងមានតម្លៃខ្ពស់ ចំណែក​ តំបន់ខ្លះទៀត មិនមានប្រភពទឹក ពួកគាត់​ចាប់ធ្វើក្នុងខែកក្កដា​ ខាងមុខ ជាបន្តបន្ទាប់​ ។ ឯកឧត្តមក៏បានផ្តល់​អនុសាស្រ្ត​មួយចំនួន ដល់ក្រុមប្រឹក្សាឃុំ  គួរចុះពិភាក្សាផ្ទាល់ជាមួយកសិករ ពីបញ្ហារាំស្ទះ សហការណ៍​ជាមួយមន្ទីរធនធានទឹក ដើម្បីជួយ កាយរំដោះទឹក និងគួរ​ធ្វើស្រែបណ្តាក់គ្នា ដើម្បីងាយស្រួលក្នុងការ​បញ្ចេញទឹក កាត់បន្ថយការប្រើជីគីមី ថ្នាំដែលមានតម្លៃខ្ពស់ ត្រូវតែធ្វើអោយបានគ្រប់គ្នា ធ្វើបានត្រូវទុក​បរិភោគ​ខ្លះ ជៀសវាងការខ្វះខាតស្បៀង សម្រាប់ខ្លួនឯង និងពិនិត្យជាក់ស្តែងនូវកសិករណាដែលបានធ្វើរួចតែបានខូចទៅវិញ ហើយគ្មានពូជធ្វើបន្ត ត្រូវធ្វើសំណើទៅអាជ្ញាធម៌ស្រុក ខេត្ត អោយបានលឿន កុំអោយផុតពេល​រដូវវស្សា ។

ចំនួនអ្នកចូលទស្សនា
Flag Counter