មាតិកា
ការចុះតាមដាន និងត្រួតពិនិត្យស្ថានភាពដាំដុះដំណាំបន្លែរបស់កសិករនៅភូមិសន្លុង ឃុំស្វាយលួង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៤ មិថុនា ២០២២
144

ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ មន្រ្តីទទួលបន្ទុកដំណាំបន្លែប្រចាំស្រុកកណ្តៀង និងក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះតាមដាន និងត្រួតពិនិត្យស្ថានភាពដាំដុះដំណាំបន្លែរបស់ក្រុមកសិករនៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ជាលទ្ធផល​៖
កសិករ ឈ្មោះ លី រ៉ន ភេទស្រី អាយុ ៤៧ឆ្នាំ​បានដាំដំណាំឪឡឹកលឿង  មានផ្ទៃដី ១០អា ដំណាំឪឡឹក កំពុងប្រមូលផល ។
-​ តម្លៃលក់ចេញ ១គ.ក ២.០០០រៀល 
-​ គាត់បានបញ្ជាក់ប្រាប់អោយដឹងថាតាមបទពិសោធន៍ការដាំដំណាំឪឡឹកលឿង លើផ្ទៃដី១០អា ទទួលបានផលសរុប ២.៥០០គ.ក ក្នុង១វគ្គ  ចំណូលទទួលបានសរុប ៥.០០០.០០០រៀល ។
ក្រុមការងារបានផ្តល់អនុសាសន៍ដល់កសិករផ្តោតលើបច្ចេកទេសប្រមូលផលនិងក្រោយពេលប្រមូលផល តាមស្តង់ដាGAPដល់កសិករផងដែរ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter