ថ្ងៃពុធ១រោចខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួម ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើតផលិតភាពការងារ និងភាពប្រគួតប្រជែងខ្ពស់»ក្រោមអធិបតីភាព ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ ហៅកាត់ថាPIPP ដោយបានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ លោកនាយរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នាយក នាយករងវិទ្យាស្ថានPIPP ព្រះសង្ឃ សិស្ស និស្សិត និងក្រុមយុវជនជាច្រើនកុះករ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម