ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានកិច្ចប្រជុំតម្រង់ទិសផែនការសកម្មភាពនិងថវិកា និងវិធីសាស្រ្តអនុវត្តការងារ ប្រចាំឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋប្រធានមន្ទីរ និងមានសមាសភាគចូលរួម លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ លោក ពាក្យ មនោ ប្រធានផ្នែកសង្កាត់រដ្ឋបាលព្រៃឈេី លោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតភាពកសិកម្ម និងបសុព្យាបាល លោក សេង សុងលី មន្រ្ដី ជលផល លោក ឃួន កាន់ មន្រ្ដីទីផ្សារកម្មវិធី ASPIRE លោកស្រី ឈិន កូឡាប មន្រ្ដី ការិយាល័យផែនការ គណនេយ្យ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និង កញ្ញា ប៊ី ចាន់ធៀង មន្រ្ដីជាប់កិច្ចសន្យា ជលផល សរុបនាក់ចូលរួម ១០នាក់ ស្រី ២នាក់ ។
គោលបំណងនៃកិច្ចប្រជុំ៖
- ដេីម្បីបង្កេីនការយល់ដឹងពីសកម្មភាពអាទិភាពត្រូវអនុវត្តប្រចាំឆ្នាំ២០២២ តាមបណ្ដាអនុកម្មវិធី
- កំណត់បាននូវលទ្ធផលដែលគ្រោងទុកតាមសកម្មភាពនីមួយៗ និងសូចនាករបែងចែកតាមសកម្មភាពជាក់លាក់
- ពង្រឹងបណ្តុំអាជីវកម្មទាំងអស់ និងយន្តការគ្រប់គ្រងអគារប្រមូលផ្ដុំ ផលិតផលកសិកម្ម និងដំណេីរការគាំទ្រឱ្យមានប្រសិទ្ធភាព និងការងារប្រមូលទិន្នន័យ សម្រាប់ប្រព័ន្ធ M&E MIS និងទីផ្សារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម