មាតិកា
សិក្ខាសាលាស្តីពី យល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់​ នៅសណ្ឋាគារ​ពោធិ៍សាត់​រីវេីសាយ
ចេញ​ផ្សាយ ១៧ មិថុនា ២០២២
51

ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក​ ស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម សិក្ខាសាលាស្តីពី "ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់"​ នៅសណ្ឋាគារពោធិ៍សាត់រីវើសាយ Pusart Riverside Hotel ដែលរៀបចំ និងសហការដោយ សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) និងក្រសួងពាណិជ្ជកម្ម គាំទ្រដោយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្ត ដោយទទួលការឧបត្ថម្ភពី ក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិត​ FWD Cambodia ,​ធានាគា​រ​ Wing ,ម.ក.​ ធនាគារ​ព្រីនស៍,ម.ក.​ សហគ្រិនខ្មែរ,​ ធនាគារ ដេក្រាស់រ៉ូយ៉ាល់​ ម.ក​ កំពង់ផែស្វយ័តភ្នំពេញ និងធនាគារ​កាណាឌីយ៉ា ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ដែលមានការអញ្ជើញចូលរួមជាភ្ញៀវកត្តិយសរបស់លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប ,លោក ហេង ប៊ុនហុង មន្ត្រីនាយកដ្ឋានទំនាក់ទំនងសាធារណ: និងជំរុញគម្រោងវិនិយោគឯកជននាយកដ្ឋានទំនាក់ទំនងសាធារណ: និងការជំរុញគម្រោងវិនិយោគឯកជននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក លោកស្រី ក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា,​ វាគ្មិនដែលអញ្ជើញមកពីនាយកដ្ឋាន ក.ប.ប,ក្រុមការងារសភាពាណិជ្ជកម្មខេត្ត,លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត,ក្រុមហ៊ុន​, ពាណិជ្ជករ អាជីវករ,ស្ថាប័នធនាគារហិរញ្ញវត្ថុ ដោយមានអ្នកចូលរួមសរុប ចំនួន ១៣០ នាក់ ស្រី ២៨ នាក់ ។​ ជាមួយគ្នានោះដែរ​សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសដល់ ធនាគា ក្រុមហ៊ុន​ឯកជន មីក្រូហិញ្ញវត្ថុអាជីវករ ពាណិជ្ជករ នានា មានភាពងាយស្រួលក្នុងការធ្វើអាជីវកម្មរបស់ខ្លួន ជៀសវាងមានហានិភ័យ ក្នុងបទប្បញ្ញត្តិច្បាប់ផ្សេងៗ មានដូចខាងក្រោម៖ 
១- ច្បាប់ស្តីពី ការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា 
២- ច្បាប់ស្តីពីការប្រកួតប្រជែង
៣- ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា 
៤- ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់គាំទ្រនិងលើកកម្ពស់ដល់ធុរកិច្ច ។

ចំនួនអ្នកចូលទស្សនា
Flag Counter