ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានអញ្ជេីញចុះទៅភូមិ បត់គគីថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីចូលរួមប្រជុំបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់ និងអត្ថប្រយោជន៍របស់ឡជីវឧស្ម័ន, ផ្សព្វផ្សាយពីការការពារជំងឺគោ ក្របី (ការចិញ្ចឹមថែទាំ តាមដានសុខភាពប្រចាំថ្ងៃនិង ចូលរួមចាក់វ៉ាក់សាំងសត្វក្នុងពេល មានកម្មវិធីយុទ្ធនាការចាក់កុំអាក់ខាន) ។ ជាលទ្ធផលបានផ្តល់ជូនកសិករ ភ្នាក់ងារសុខភាពសត្វភូមិ នូវថ្នាំសម្លាប់មេរោគ និងបានជួយជួសជុលឡជីវឧស្ម័នដែលមានបញ្ហាដោយការជ្រាបឧស្ម័ន ។
សមាសភាពចូលរួម:
- ភ្នាក់ងារសាងសង់ឡ ២ នាក់
- ភ្នាក់សុខភាពសត្វភូមិ ១នាក់
-កសិករចំនួន ១៩នាក់ ស្រ្តី ១៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម