ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព. ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ពង្រឹងប្រសិទ្ធភាព បន្តលើការបង្រ្កាបបទល្មើសជលផល និងការងារមួយចំនួន ទាក់ទងនឹងជីវភាពអ្នកនេសាទភូមិបណ្ដែតទឹក នៅសាលាឃុំកំពង់លួង ក្រោមអធិបតីភាព លោក មិត្រ សុខសុភ័ក្រ នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប តំណាង ឯកឧត្តម ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល
មានការចូលរួម លោកឧត្តមសេនីយ៍ទោ
ជា សំណាង ប្រធានក្រុមការងារអន្តរាគមន៍ លោកវរសេនីយ៍ឯក សុខ ជា តំណាងអគ្គស្នងការនគរបាលជាតិ លោក លីវ សេងហ៊ី អភិបាលស្រុកក្រគរ លោកនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោកនាយផ្នែក លោកនាយសង្កាត់កំពង់លួង កងរាជអាវុធហត្ថស្រុកក្រគរ
អធិដ្ឋាននរគបាលស្រុកក្រគរ ប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំកំពង់លួង លោកមេឃុំកំពង់លួង និងអាជ្ញាធរឃុំកំពង់លួង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម