មាតិកា
ប្រជានេសាទចំនួន ៣៧គ្រួសារ បានស្ម័គ្រចិត្ត ប្រគល់ ឧបករណ៍ល្មើសច្បាប់ដូចជា ស្បៃមុង និងសាច់អួនខុសច្បាប់ដែលស្មើនឹង ៧.៤០០ម៉ែត្រ ជូនសមត្ថកិច្ចជំនាញ នៅស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ
ចេញ​ផ្សាយ ២០ មិថុនា ២០២២
298

ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព. ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២
អនុគណៈកម្មការបង្ក្រាបបទល្មើសជលផលថ្នាក់ខេត្ត លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មានការចូលរួមពីលោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង សហការ ជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសជលផលថ្នាក់ជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជា សំណាង ប្រធានក្រុមការងារអន្តរាគមន៍  លោកវរសេនីយ៍ឯក សុខ ជា តំណាងអគ្គស្នងការនគរបាលជាតិ លោកនាយរងអធិការដ្ឋាន​រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ត-ស្រុក យោធាខេត្ត អាជ្ញាធរឃុំកំពង់លួង ។
តាមស្មារតីអង្គប្រជុំ នៅសាលាឃុំកំពង់លួង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២​ ប្រជានេសាទចំនួន ៣៧គ្រួសារ បានមក ប្រគល់ ឧបករណ៍ល្មើសច្បាប់ដូចជា ស្បៃមុង និងសាច់អួនខុសច្បាប់ដែលស្មើនឹង ៧៤០០ម៉ែត្រ  ជូនសមត្ថកិច្ចជំនាញដោយស្ម័គ្រចិត្ត នៅស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ បន្ទាប់ពីបានប្រគល់ទទួលរួចហើយ ក្រុមការងារបានឯកភាពគ្នាយកឧបករណ៍ទាំងនោះមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ ដើម្បីរក្សាទុកជាភស្តុតាង។
ទិសដៅ ក្រុមការងារបន្ដចុះបង្ក្រាប និងផ្សព្វផ្សាយ 
ដល់ប្រជានេសាទឲ្យចូលរួម ការពារ ទប់ស្កាត់ ក្នុងរដូវបិទនេសាទនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter