ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ ដោយមានការចូលរួមពី លោកនាយសង្កាត់កំពង់លួង សហការ ជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសជលផលថ្នាក់ជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជា សំណាង ប្រធានក្រុមការងារអន្តរាគមន៍ លោកវរសេនីយ៍ឯក សុខ ជា តំណាងអគ្គស្នងការនគរបាលជាតិ
លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ លោកនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ត-ស្រុក យោធាខេត្ត ដែលមានកម្លាំងសរុបចំនួន ២៤នាក់ និងកាណូតចំនួន ៤គ្រឿង បានចេញប្រតិបត្តិការ និងចុះរុះរើរបាំងស្បៃមុង ចាប់ពីភូមិ កំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ រហូតដល់ព្រំប្រទល់ ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង
វត្ថុតាង រុះរើ បំផ្លាញ់ចោល ជាលទ្ធផលបាន០១ ករណី
- របាំងស្បៃមុងចំនួន ៣៨ខ្សែ ប្រវែង ៤.៥០០ម៉ែត្រ
- លូកងស្បៃមុងចំនួន ៣០ មាត់
- បង្គោល ចំនួន ៩៥០ដើម
- ត្រីចំរុះទម្ងន់ ១៩គីឡូក្រាម
ទិសដៅ ក្រុមការងារបន្ដចុះបង្ក្រាប និងផ្សព្វផ្សាយ
ដល់ប្រជានេសាទឲ្យចូលរួម ការពារ ទប់ស្កាត់ ក្នុងរដូវបិទនេសាទនេះ។