ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅសាលាឃុំ ស្នាអន្សា ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួមពី លោកនាយ-នាយរងសង្កាត់កំពង់លួង សហការ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ រួមមាន កងរាជអាវុធហត្ថស្រុក យោធាខេត្ត លោកជំទប់ទី១ឃុំស្នាអន្សា លោកនាយប៉ុស្តិ៍ស្នារអន្សា សហគមន៍នេសាទកំពង់ប្រាក់ និងអនុភូមិក្រាំងវែង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ការពារទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹក និងផ្សព្វផ្សាយ អនុក្រឹត្យលេខ ១០១ របស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួល ផ្ទៃដីទំហំ ៣.៤៤៨ ហិកតា ៧៧អា ចេញពីតំបន់ ៣ បញ្ជូលមកតំបន់ ២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម