មាតិកា
សកម្មភាព​ចូលរួមពង្រឹងបណ្ដុំអាជីវកម្មឬស្សីទំពាំងផ្អែមនៅ ភូមិកំពែង នឹងភូមិ អូរស្រាវ ឃុំព្រងិលស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២៣ មិថុនា ២០២២
103

ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារកម្មវិធីASPIRE ថ្នាក់ខេត្តទទូលបន្ទុកទីផ្សារ និងទីប្រឹក្សាកម្មវិធី បានសហការជាមួយរដ្ឋបាលព្រៃឈើអនុវត្តអនុកម្មវិធីព្រៃឈើ បានចុះពង្រឹងបណ្តុំអាជីវកម្មឬស្សីទំពាំងផ្អែមចំនួន២បណ្តុំអាជីវកម្ម នៅភូមិស្វាយប៉ាក អូរស្រាវ និង ភូមិកំពែង ស្ថិតនៅឃុំ ព្រងិល ស្រុកភ្នំក្រវ៉ាញ ដែលមានវត្តមានលោកមេឃុំព្រងិល រដ្ឋបាលព្រៃឈើសង្កាត់ និងមន្រ្តីខ័ណ្ឌរដ្ឋបាលព្រៃឈើ ភ្នាក់ងារសម្របសម្រួលឃុំ និង សមាជិកបណ្តុំអាជីវកម្មបានចូលរួម ។ 
-  តាមការរាយការណ៍ពីសមាជិកបណ្តុំអាជីវកម្ម សមាជិកប្រមាណជិត៥០% បានទទួលផលជាបណ្តើរៗពីទំពាំងផ្អែម ដោយសារទំពាំងទើបចាប់ផ្តើមផ្តល់ផលជាបណ្តើរៗ ។ 
-  អ្នកប្រមូលទិញផលិតផលទំពាំងក៏បានបង្ហាញពីតម្លៃទំពាំងអាចលក់បានខណៈពេលនេះ ១គីឡូក្រាម ២០០០-៣០០០រៀល ដោយសាររដូវវស្សារសំបូរទំពាំងព្រៃ ហើយអាចឡើងដល់៦០០០-៧០០០រៀល ក្នុង១គីឡូក្រាម នៅរដូវប្រាំង។ 
-  បានរៀបចំកិច្ចសន្យា៖ សមាជិកក្រុមធ្វើការប្រមូលផលលក់ជារួមដល់ឈ្មួញប្រមូលទិញក្នុងស្រុក និងបានចុះកិច្ចសន្យាលក់ផលិតផលដល់អ្នកប្រមូលទិញក្នុងតម្លៃទីផ្សារបច្ចុប្បន្ន។ 
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានណែនាំបច្ចេកទេសថែទាំឬស្សីទំពាំងផ្អែមបន្ថែម ដោយពូនដី និងដាក់ជីកំប៉ុស្ត ដីមមោកគ្របជុំវិញគល់ឬស្សីដើម្បីទំពាំងដុះលូតលាស់បានផលល្អនាពេលខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter