ថ្ងៃសុក្រ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីASPIRE នៃគម្រោងភាពជាដៃគូរវាស្ថាប័នរដ្ឋ និងវិស័យឯកជនសាធារណ:(PPP) ដែលអនុវត្តដោយអង្គការ EPDO បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញពីបច្ចេកទេសចិញ្ចឹមកង្កែប ដល់សមាជិកបណ្តុំអាជីវកម្មកង្កែប/ត្រី
នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុក តាលោសែនជ័យ ខេត្តពោធិ៍សាត់ ដែលមានសមាជិកចំនួន៦០នាក់/៣៤នាក់។ ប្រធានបទសំខាន់ដែលបានយកមកបណ្តុះបណ្តាលរួមមាន ការជ្រើសរើសទីតាំង
ការសាងសង់កន្លែងចិញ្ចឹម ដង់ស៊ីតេដាក់ចិញ្ចឹម ការជ្រើសរើសពូជ ការផ្តល់ចំណី ការថែទាំ និងអនាម័យ កត្តាជម្រុញធ្វើអោយកង្កែបមានជម្ងឺ វិធានការការពារ និងព្យាបាលជម្ងឺ ការប្រមូលផល ការកត់ត្រា។ ការផ្តល់វគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបណងដើម្បីបង្កើនការចិញ្ចឹមកង្កែប/ត្រីក្នុងបណ្តុំអោយទទួលបានជោគជ័យ ឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម