មាតិកា
សកម្មភាព រុះរើរបាំងសាច់អួនក្រឡាល្អិត ចាប់ពីភូមិព្រែក ឃុំ រាំងទិល ស្រុកកណ្ដៀងរហូតដល់ កោះក្របបាយ ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៥ មិថុនា ២០២២
178

ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ២៤ ខែមិថុនា ឆ្នាំ ២០២២ អនុគណៈកម្មការ និងក្រុមការងារបង្ក្រាបបទល្មើសជលផលក្នុងខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមមាននាយ ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់  លោកនាយផ្នែក លោកនាយ នាយរងសង្កាត់ បរិស្ថានប្រចាំស្រុកកណ្ដៀង កងរាជអាវុធហត្ថស្រុកកណ្ដៀង យោធាខេត្ដ ប៉ូលីសសេដ្ឋកិច្ចខេត្ត និងប៉ូលីសប៉ុស្ដិ៍រាំងទិល សហការណ៍ជាមួយក្រុម ការងារថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលដឹកនាំដោយ ឧ.ទោ  ជា សំណាង នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង  វរៈសេនីយ៍ឯក សុខ ជា  តំណាងអគ្គស្នងការនគរបាលជាតិ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ដែលមានកម្លាំងសរុបចំនួន ៣៨នាក់ និងមធ្យោបាយកាណូតចំនួន ៨គ្រឿង បានចុះរុះរើរបាំងសាច់អួនក្រឡាល្អិត ចាប់ពីភូមិព្រែក ឃុំ រាំងទិល  ស្រុកកណ្ដៀងរហូតដល់ កោះក្របបាយ ស្រុកបាកាន ខេត្តពោធិ៍សាត់។វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០១ ករណី 

 - របាំងសាច់អួនក្រឡាល្អិតចំនួន២៦ខ្សែ ប្រវែង៤៤០០ម៉ែត្រ 

 - លូកងសាច់អួនចំនួន ១៣ គ្រឿង

 - លូកងស្បៃមុងចំនួន ០៣ មាត់

 - ក្បាលបរ ចំនួន ០៥គ្រឿង

- បង្គោល ចំនួន ៧៥០ដើម

 - ត្រីចំរុះទម្ងន់ ៣០គីឡូក្រាម

ជាទិសដៅ ក្រុមការងារនឹងបន្ដចុះបង្ក្រាបបទល្មើសនេសាទឲ្យដូចភ្លៀងរលឹមនៅរដូវបិទនេសាទ នេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter