មាតិកា
កិច្ច​ប្រជុំជាមួយ លោកស្រី សេក សុដាលីន មន្ត្រីសន្តិសុខស្បៀង នៃអង្គការមិត្តជនបទ ( RFCD )​ នៅមន្ទីរ​កសិកម្ម​ ខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ២៥ មិថុនា ២០២២
110

ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​  និងក្រុមការងារនៃមន្ទីរកសិកម្ម បានជួបប្រជុំជាមួយ លោកស្រី សេក សុដាលីន មន្ត្រីសន្តិសុខស្បៀង នៃអង្គការមិត្តជនបទ ( RFCD )ដែលគោលបំណងកិច្ចប្រជុំ គឺដើម្បី សុំកិច្ចសហការការងារ និងជម្រុញការគ្រប់គ្រងក្រុម ក្នុងការកែឆ្នៃផលិតផល ផលនេសាទ ដើម្បីឈានទៅរកទីផ្សារ ទៅដល់ក្រុម ចំនួន០២គឺ
១-ក្រុមអូរអាកល ដែលមានសមាជិក ចំនួន ២៤ នាក់
២-ក្រុមកំពង់ឃ្នាស សមាជិក ១០ នាក់ ។
ដែលមានអ្នកចូលរួមសរុប ចំនួន ០៥ នាក់ ស្រី ០៣ នាក់  ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter