មាតិកា
វេទិកាខ្សែច្រវ៉ាក់ ផលិតកម្មបន្លែ និងផ្លែឈើ នៅភូមិធ្លក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៥ មិថុនា ២០២២
119

ថ្ងៃសុក្រ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត បានចូលរួមក្នុងវេទិកាខ្សែច្រវ៉ាក់ ផលិតកម្មបន្លែ និងផ្លែឈើ នៅភូមិធ្លក ឃុំស្យា ស្រុកកណ្តៀង ដែលមានកសិករចូលរួមសរុប៦៤ នាក់/ស្រី៥២ នាក់ មកពីភូមិចំនួន៥ នៅក្នុងវេទិកាក្រៅពីផលិតកម្មដំណាំបន្លែ ផ្លែឈើ។ លោកក៍ បានផ្សព្វផ្សាយនិងជំរុញការងារបង្កបង្កើនផលដល់កសិករចូលរួម អោយប្រញ៉ាប់ក្នុងការដាំដុះ ស្រូវរដូវវស្សា អោយទាន់មុនភ្លៀងធ្លាក់ខ្លាំង ដែលធ្វើរាំងស្ទះ និងពន្យល់ណែនាំអោយចុះស្រែជាប្រចាំ ដើម្បី តាមដានពីកត្តាចង្រៃដែលកើតមានក្នុងការងារផលិតកម្ម និងត្រូវមានការទំនាក់ទំនងជាមួយអ្នកពាក់ពន្ធ័ ដើម្បីជួយគ្នាក្នុងការរកដំណោះស្រាយផ្សេងៗ ។បន្ទាប់មកបានចុះពិនិត្យស្ថានភាពដំណាំស្រូវនៅក្នុងឃុំ ស្យា និងឃុំកណ្តៀង ឃុំទាំង២នេះ មានការដាំដុះស្ទើតែ៩៥% ហើយ បើតាមការពិនិត្យជាក់ស្តែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter