មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មិថុនា ឆ្នាំ២០២២ កម្មវិធីឡជីវឧស្ម័នខេត្តពោធិសាត់
ចេញ​ផ្សាយ ២៥ មិថុនា ២០២២
78

ថ្ងៃសុក្រ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីឡជីវឧស្ម័នខេត្តពោធិសាត់មានការប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មិថុនា ដឹកនាំដោយលោក កែវ ច័ន្ទកែវ ប្រធានកម្មវិធីឡជីវឧស្ម័ន លោក ផាត់ សារុន អ្នកសម្របសម្រួលខេត្ត លោក ប៊ិន សុិនណារ៉ា មន្ត្រីបច្ចេកទេសខេត្ត និងក្រុមហ៊ុនជាងតាមស្រុកនីមួយៗ ជាលទ្ធផលរួមមាន:សាងសងឡជីវឧស្ម័នបានចំនួន ១០ឡ,បណ្តុះបណ្តាលអ្នកប្រើប្រាស់ឡបានចំនួន ២ វគ្គ,ប្រជុំក្រុមតូចបានចំនួន ៧លើក,ប្រជុំឆ្លះបញ្ចាំងពីការងារផ្សព្វផ្សាយជីឡបាន ១ប្រជុំ និង បណ្តុះបណ្តាល លើប្រព័ន្ធផ្សព្វផ្សាយបាន ១វគ្គ។ ក្រោយប្រជុំរាយការណ៍រួចលោកប្រធាន ក៏ដូចជាអ្នកសម្របសម្រួល បានណែនាំដល់ក្រុមជាងអំពីការពង្រឹងបច្ចេលការសាសង់ឡ ត្រូវចុះតាមដានឡដែលបានសាងសង់ហើយ ចុះពិនិត្យគុណភាពឡដែលជាកំពុងសាងសង់ និងបន្តជម្រុញលក់ឡផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter