ថ្ងៃសុក្រ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ផ្នែករដ្ឋបាលជលផលរាំងទិល បានសហការជាមួយ យោធាខេត្ត កងរាជអាវុធហត្ថខេត្ត និងកម្លាំងប៉ុស្តិនគរបាលមេទឹក ចុះធ្វើការល្បាតក្នុង
ឡូត៍អភិរក្សជលផលលេខ២ ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន បានប្រទះឃើញការលួចនេសាទដោយឧបករណ៍ មងរាយអនុវត្តបាន ០១ករណី វត្ថុតាងបានបំផ្លាញចោលនៅនឹងកន្លែងមាន ÷
មងរាយប្រវែង២៦០០ម x ១,៥០ម X ០.០៦០ម ចំនួន០១ខ្សែ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម