ថ្ងៃអាទិត្យ ១២ រោច ខែ ជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរបាន ចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ " ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិ សុខភាព និង មនុស្សធម៍ " នៅវិទ្យាល័យពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្ត ពៅ ពិសិដ្ឋ អភិបាលរងនៃគណ:អភបាលខេត្តពោធិ៍សាត់ និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ នៅក្នុងអង្គពិធីនោះដែ មានវត្តមានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស របស់ ព្រះសង្ឃ ,លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត,លោក អភិបាល អភិបាលរង ក្រុង/ស្រុក ,កងកម្លាំងប្រដាប់អាវុធទាំង៣ ,នាយកដ្ឋបាលសាលាខេត្ត,លោកក្រុមប្រឹក្សាឃុំ/សង្កាត់,លោកគ្រូ អ្នកគ្រូ យុវជន សិក្សានុសិស្ស ជាច្រើនកុះករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម