មាតិកា
ក្រុមការងារខណ្ឌរដ្ឋបាលជលផល និង មន្រ្តីគាំទ្រកម្មវិធី ASPIRE ថ្នាក់ខេត្តបានចុះសហការរៀបចំការពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី/កង្កែប នៅភូមិព្រៃក្របៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៧ មិថុនា ២០២២
82

ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅភូមិព្រៃក្របៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រុមការងារខណ្ឌរដ្ឋបាលជលផល និង មន្រ្តីគាំទ្រកម្មវិធី ASPIRE ថ្នាក់ខេត្ត មានលោក ឃួន កាន់ មន្រ្តីទទួលបន្ទុកទីផ្សារ លោក ម៉ែន វណ្ណៈ គាំទ្របច្ចេកទេសថ្នាក់ខេត្ត និងទីប្រឹក្សាគ្រប់គ្រងកម្មវិធី បានចុះសហការរៀបចំការពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី/កង្កែប ដោយមានសមាជិកបណ្តុំអាជីវកម្មបានចូលរួម។ ការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងបណ្តុំអាជីវកម្ម ដោយមានការផ្លាស់ប្តូរសមាសភាពមួយចំនួន លើហិរញ្ញឹកថ្មី ។ ការរៀបចំផែនការផលិតកម្មបន្តលើការចិញ្ចឹមត្រីអណ្តែងទន់ ដែលមានតម្លៃទីផ្សារនិងងាយស្រួលលក់ឬបរិភោគ ជាពិសេសការរៀបចំទីកន្លែងចិញ្ចឹម ក៏ដូចជារៀបចំចិញ្ចឹមក្នុងតង់ផ្លាស្ទិកថ្មី ការពង្រីកស្រះចិញ្ចឹមបន្ត។ តាមការធ្វើផែនការនិងលទ្ធភាពផលិតក្នុងសមាជិកបណ្តុំអាចផលិតឱ្យបានផល ប្រហែល ១.៥៦២គីឡូក្រាម​ក្នុងមួយវដ្តចិញ្ចឹមត្រី។ ចំពោះការប្រមូលទិញ ក្រុមបានឯកភាពលក់ជារួម ដល់ឈ្មួញកណ្តាល ហើយបានរៀបចំចុះកិច្ចសន្យាជាថ្មីជាមួយឈ្មួញកណ្តាលក្នុងស្រុក ដែលលក់បានតម្លៃទីផ្សារល្អ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter