ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ កម្មវិធីASPIR នៃគម្រោងភាពជាដៃគូរវាស្ថាប័នរដ្ឋ និងវិស័យឯកជនសាធារណ:(PPP) ដែលអនុវត្តដោយអង្គការ EPDO បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញពីបច្ចេកទេសចិញ្ចឹមកង្កែប/ត្រី ដល់សមាជិកបណ្តុំអាជីវកម្មកង្កែប/ត្រី ដែលមានសមាជិកចំនួន៦៥នាក់/៤៧នាក់។ ប្រធានបទសខាន់ៗដែលបានយកមកបណ្តុះបណ្តាលរួមមាន ការជ្រើសរើសទីតាំង ការសាងសង់កន្លែងចិញ្ចឹម ដង់ស៊ីតេដាក់ចិញ្ចឹម ការជ្រើសរើសពូជ ការផ្តល់ចំណី ការថែទាំ និងអនាម័យ កត្តាជម្រុញធ្វើអោយកង្កែបមានជម្ងឺ វិធានការការពារ និងព្យាបាលជម្ងឺ ការប្រមូលផល និងការកត់ត្រា។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង និងជំរុញការចិញ្ចឹមកង្កែប/ត្រីក្នុងបណ្តុំអោយមានភាពល្អប្រសើរឡើង ព្រមទាំងឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម