មាតិកា
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះតាមដាន និងត្រួតពិនិត្យស្ថានភាពដាំដុះដំណាំបន្លែរបស់ក្រុមកសិករនៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ មិថុនា ២០២២
61

ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២​ មន្រ្តីទទួលបន្ទុកដំណាំបន្លែប្រចាំស្រុកកណ្តៀង និងក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះតាមដាន និងត្រួតពិនិត្យស្ថានភាពដាំដុះដំណាំបន្លែរបស់ក្រុមកសិករនៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ក្រុមការងារបានចុះពិនិត្យ ចំការបន្លែរបស់កសិករផ្ទាល់លើកសិករ ចាប សៅរី ភេទស្រី អាយុ៦១ឆ្នំា គាត់មានដំណាំដូចជា:
-ដំណាំឪឡឹកលឿង ផ្ទៃដី៥អា  ដំណាំមានអាយុ៤៥ថ្ងៃ កំពុងថែទាំជាទូទៅដំណាំនេះប្រមូលផលបាននៅអាយុ៧០ថ្ងៃ ។
-ដំណាំម្ទេសអាចម៌សត្វ ផ្ទៃដី៨០ម៉ែត្រការេ កំពុងប្រមូលផល ។​ តម្លៃលក់ចេញ ១គ.ក ៦.០០០រៀល ។ កសិករបានបញ្ជាក់អោយដឹងថាតាមបទពិសោធន៍ដំណាំនេះប្រមូលផលសរុបបាន១៥០គ.ក លើផ្ទៃដី៨០ម៉ែត្រការេ ក្នុង១វគ្គ ទទួលបានចំណូលសរុប ៩០០.០០០រៀល។
-ដំណំាត្រសក់ ផ្ទៃដី៦អា កំពុងប្រមូលផល។ តម្លៃលក់ចេញ ១គ.ក ១.៥០០រៀល។ គាត់បញ្ជាក់ថា ទិន្នផលសរុបក្នុង១វគ្គបាន​ ១.៥០០គ.ក ;ចំណូលសរុប ២.២៥០.០០០រៀល ក្នុង១វគ្គដំណាំ
ក្រុមការងារបានផ្តល់អនុសាសន៍ដល់កសិករក្នុងការថែទាំ​ និងជម្រុញការផ្សំថ្នាំពុលធម្មជាតិ ជីកំប៉ុស្តិ៍ទឹកធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយធាតុចូលក្នុងផលិតកម្មដំណាំ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter