ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារចំរុះដឹកនាំដោយ លោក ប៊ុង តាំងទី ព្រះរាជអាជ្ញារង សាលាដំបូង ខេត្តពោធិ៍សាត់ ដោយមានការចូលរួម លោកនាយសង្កាត់ជលផលកណ្ដៀង អធិការងស្រុកកណ្ដៀង យោធាខេត្ដ និងសហគមន៍នេសាទស្រីចឹក ដែលមានកម្លាំងសរុបចំនួន ១៨នាក់ និងមធ្យោបាយកាណូតចំនួន ៣គ្រឿង បានចុះប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ជលផល នៅចំណុច ស្ទឹងក្បាលក្របី ភូមិត្រពាំងថ្ម ឃុំ ស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
វត្ថុតាង រុះរើ និងបំផ្លាញចោល ជាលទ្ធផលបាន០១ ករណី ÷
- សាច់ដាយទំហំ មាត់ ៥ ម៉ែត្រ ជំរៅ ៣ ម៉ែត្រ បណ្ដោយ ១៥ ម៉ែត្រ ក្រឡា ០,០១៥ម-០,០៤ម
(ចំនួន ០១ គ្រឿង)
- ស្បៃមុងប្រវែង ៦ ម៉ែត្រ
- បង្គោលចំនួន ១៨ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ២ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម