ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក កែវ ចន្ទកែវ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមប្រជុំស្តីពីការជ្រើសរើសផលិតផលដើម្បីបញ្ចូលក្នុងបញ្ជីភូមិមួយផលិតផលមួយ នៅសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហុង គឹមហឿន ទីប្រឹក្សាគណកម្មាធិការជាតិភូមិមួយផលិតផលមួយ អង្គប្រជុំបានអោយតាមបណ្តាមន្ទីរ ជ្រើសរើសផលិតផលថ្មីបន្ថែមទៀត ដែលមានសក្តានុពល និងមិនទាន់បានចុះបញ្ជី ដើម្បីត្រៀមចុះបញ្ជី ។ ក្រុមការងារចុះធ្វើការសំភាសន៍ ចំនួន ២ ទីតាំងផលិតកម្មគឺ ផលិតកម្មត្រីអណ្តែងឆ្អើរស្ថិតនៅភូមិបណ្តុះសណ្តែក បន្ទាយដី ក្រុងពោធិ៍សាត់ និងដំណាំផ្កាចន្ធូស្ថិតនៅភូមិបឹងប្រីយ ឃុំត្រពាំងជង ចំពោះផលិតផលផ្សេងៗទៀត ក្រុមការងារកំណត់យកត្រឹមថ្ងៃទី៣០ ខែ កក្ដដា ជាកំណត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម