៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២២៖ ផែនការ ១១៥.០០០ ហ.ត អនុវត្តបាន ៩៤.៤៥១ ហ.តស្មើនឹង ៨២,១៣ % ក្នុងនោះស្រូវស្រាល ៦៦.៣៦៥ ហត ស្រូវកណ្ដាល ១៦.០៥៨ ហត ស្រូវធ្ងន់ ១០.២៨១ ហត ចំការ ៩៧៥ ហត និងស្រូវឡើងទឹក ៧៧២ ហត ដោយ ផ្ទៃដីភ្ជួររាស់បាន ១០៩.៣០១ ហ.ត ភ្ជួររាស់ដោយគ្រឿងយន្ត ១០៩.២៧១ ហត ភ្ជួររាស់ដោយគោក្របី ៣០ ហត ។
២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ ១.០៥៤ហ.ត អនុវត្តបានសរុប ៧៤៧ ហត ស្មើ ៧០,៨៧% ក្នុងនោះបន្លែគ្រប់មុខ ២៤២ ហ.ត, ឪឡឹក ៤៤ ហ.ត, ម្ទេសគ្រប់ប្រភេទ ២ ហ.ត, ល្ពៅ ៤៣ ហ.ត, ម្នាស់ ០០ ហ.ត, ដំឡូងជ្វា ២ ហ.ត, ពោតស ១៦១ ហ.ត, ត្រាវ ៥២ ហ.ត , ខ្ញី ៦១ ហ.ត , សាគូ ៤១ ហ.ត និងរមៀត ៩៩ ហ.ត ប្រៀបធៀប ឆ្នាំមុន អនុវត្ត បាន (៨៤៧) ហត ។
៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖ អនុវត្តបានសរុប ២១.១៥៣ ហតស្មើ ១០៩,៧១ % ផែនការប្រចាំឆ្នាំ ១៩.២៨០ហ.ត ក្នុងនោះ ដំឡូងមី ១៦.៦៧៨ ហ.ត, ពោតក្រហម ៣.៤៧៤ ហ.ត អំពៅ ១០៤ ហ.ត ដំណាំល្ង ៨០ ហ.ត សណ្តែកដី ៣៦១ ហ.ត សណ្តែកសៀង ៩៤ ហ.ត សណ្តែកបាយ ២៣៣ ហ.ត និងសណ្តែកអង្គុយ ១២៩ ហ.ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម