ថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅភូមិបត់ត្រាច ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ លោក នាង ង៉ែត ខណ្ឌរដ្ឋបាលជលផល និង លោក ម៉ែន វណ្ណៈ មន្រ្តីគាំទ្រកម្មវិធី ASPIRE ថ្នាក់ខេត្ត បាន ចុះសហការរៀបចំការពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង ដោយមានសមាជិកបណ្តុំអាជីវកម្មបានចូលរួម៣៥ នាក់។
ខ្លឹមសារសំខាន់ដែលលើកយកមកពិភាក្សារួមមាន:
១.ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងៈ ការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងបណ្តុំអាជីវកម្ម ដោយមានការផ្លាស់ប្តូរសមាសភាពមួយចំនួន លើអនុប្រធានបណ្តុំថ្មី ។
២.ការរៀបចំផែនការផលិតកម្មបន្តលើការចិញ្ចឹមត្រីអណ្តែងទន់ (សាច់លឿង) ដែលមានតម្លៃទីផ្សារនិងងាយស្រួលលក់ឬបរិភោគ ។ ការងារគាំទ្របច្ចេកទេសៈ ក្រុមការងារបានធ្វើការណែនាំបន្ថែមជាពិសេសការរៀបចំទីកន្លែងចិញ្ចឹម ការជ្រើសរើសពូជស្របតាមតម្រូវការទីផ្សារ ត្រីអណ្តែងទន់ សាច់លឿង ការរៀបចំស្រះឬតង់ចិញ្ចឹមបានត្រឹមត្រូវ ការគ្រប់គ្រងទឹក ការផ្តល់ចំណី ការថែទាំ ការពារជំងឺ និងការប្រមូលលក់។ ការរៀបចំស្រះចិញ្ចឹមថ្មី ត្រូវអនុវត្តតាមបចេ្ចកទេស បាចកំបោរសម្លាប់មេរោគ ។ ផែនការផលិតកម្មៈ តាមការធ្វើផែនការនិងលទ្ធភាពផលិតលើផ្ទៃដី ២.២០០ ម៉ែត្រការ៉េ ក្នុងសមាជិកបណ្តុំ៤០គ្រួសារ អាចផលិតផលបាន ប្រហែល ១.៥៧០ គីឡូក្រាមក្នុងមួយវដ្តចិញ្ចឹមត្រី។ ការគាំទ្រទីផ្សារ និងការចុះកិច្ចសន្យាជាថ្មីៈ ចំពោះការប្រមូលទិញ ក្រុមបានឯកភាពលក់ជារួម ដល់ឈ្មួញកណ្តាល ហើយបានរៀបចំចុះកិច្ចសន្យាជាថ្មីជាមួយឈ្មួញកណ្តាលក្នុងស្រុក ដែលលក់បានតម្លៃទីផ្សារល្អចាប់ពី ៨.០០០រៀល ទៅ ៩.០០០រៀល/១គីឡូក្រាម ។