មាតិកា
ការជួប​សំដែងការគួរសម​ និង​ពិភាក្សា​ការងារ​ អំពីគម្រោង ស្រោចស្រពទឹកកសិកម្ម​ ការ​ធ្វេីស្រូវ​បង្គោក​ នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​
ចេញ​ផ្សាយ ៣០ មិថុនា ២០២២
266

ថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២​ លោកឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ លោក​ ហៃ​ ធូរ៉ា​ អនុប្រធាន​មន្ទីរ​ លោក​ ឡាយ​ វិសាល​ ប្រធានការិយាល័យ​រដ្ឋបាល​ បុគ្គលិក​ នៃមន្ទីរកសិកម្ម​  នៅ​សាលប្រជុំ​ មន្ទីរ​កសិកម្ម​ មានការជួប​សំដែងការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយក្រុមការងារ​​ JIRCAS ដែលដឹកនាំដោយលោក​ Izumi Taro អំពីគម្រោង "ស្រោចស្រពទឹកកសិកម្ម​ ការ​ធ្វេីស្រូវ​បង្គោក​"​ ដេីម្បីបង្កេីត​ទិន្នផល​ស្រូវ​ ក្នុងនោះក្រុមការងារបានជ្រេីសរេីស​ ស្រុកបាកាន​ ដេីម្បីសាកល្បង​ពិសោធន៍​លេីផ្ទៃដីចំនួន​ ២៥អា​ និង​បន្តរហូតដល់​ ៦០​ ហិចតា​ សម្រាប់ឆ្នាំទី១​ ដែលនឹងត្រូវចាប់ផ្ដេីមពី​ ខែកញ្ញា​ ឆ្នាំ២០២២​ តទៅ​ គម្រោង​នេះគាំទ្រថវិការដោយ​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ អន្តរជាតិ​ ជប៉ុន​ សម្រាប់​វិទ្យាសាស្រ្ត​កសិកម្ម​​ ដែលមាន​សមាសភាព​ចូលរួម​សរុប​ ៩​ រូប​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter