មាតិកា
កិច្ច​ប្រជុំអប់រំ​ផ្សព្វផ្សាយ​ស្ដីពីការរៀបចំចុះបញ្ជីដីព្រៃសហគមន៍​ នៅសាលាឃុំ​ ស្នាមព្រះ
ចេញ​ផ្សាយ ០១ កក្កដា ២០២២
96

ថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២​ លោក​ ហៃ​ ធូរ៉ា​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម​កិច្ច​ប្រជុំអប់រំ​ផ្សព្វផ្សាយ​ស្ដីពីការរៀបចំចុះបញ្ជីដីព្រៃសហគមន៍​ នៅសាលាឃុំ​ ស្នាមព្រះ​ ​។ ក្រោមអធិបតីភាព​ លោក​ ផាយ​ ឡេង​ អភិបាល​ស្រុកបាកាន​ និងមានការចូលរួម​ លោក​ ឡាយ​ វិសាល​ប្រធានការិយាល័យ​រដ្ឋបាល​ បុគ្គលិក​ នៃមន្ទីរកសិកម្ម​ លោក​ ប៉ុល​ ចាន់ថា​ នាយផ្នែក​រដ្ឋបាល​ព្រៃឈេី​ក្រគរ​ លោក​ ពិន​ សង្គមឧត្តម​ នាយសង្កាត់​រដ្ឋបាលព្រៃឈេី​បាកាន​ លោក​ ប្រធានការិយាល័យ​សុរិយោដី​​ ស្រុកបាកាន​ ក្រុម​ប្រឹក្សា​​ស្នាមព្រះ​ លោក​ ប្រធានភូមិ​ ប្រធាន​សហគមន៍​ ទាំងបួន​ សហគមន៍​ព្រៃឈេី​កំពែង​ ស្វាយ,​​  អារ៉ែង,​ ក្រពើ​រោទ៍​ និង​សហគមន៍​ព្រៃឈេី​ជេីងភ្លេីង​ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធចំនួន​ ៣៨គ្រួសារ​ ប្រមាណ​ ៤៣ក្បាលដី​ ស្មេីរនឹង​ទំហុំ​ដី ៥៣ហិកតា​ ដែលមាននាក់ចូលរួមសរុប​ ៥៥នាក់​ ។

កិច្ច​ប្រជុំ​ អប់រំ​ ផ្សព្វផ្សាយ​ រកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងការចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់ដីធ្លីស្របច្បាប់ជូនពួកគាត់​គឺ៖

-​ ធ្វេីជូនតែដីណាដែលគ្មានទំនាស់

-​ ដីប្រជាពលរដ្ឋ​ដែលមិនមាន​ពាក់ព័ន្ធ​ដីរដ្ឋ

-​ ដីប្រជាពលរដ្ឋដែលមានពាក់ព័ន្ធ​ដីរបស់រដ្ឋ​ និងផ្លូវទឹករបស់រដ្ឋ​ ត្រូវកាត់ឆ្វៀវចេញទុកជាសម្បត្តិរដ្ឋវិញទេីបអាចចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូនបាន​ ។ 

ចំពោះការធ្វេី​ប័ណ្ណ​កម្មសិទ្ធិ​នេះដែរត្រូវមាន​ ៥​ ដំណាក់​កាលដូចខាងក្រោម៖

១​ ប្រជុំ​ផ្សព្វផ្សាយ​

២​ ការចុះអង្កេតវាស់វែង

៣​ ការបិតផ្សាយ​ពាក់ព័ន្ធ​ទីតាំង​ និងទំហុំដី

៤​ ការសម្រេច​ផ្ដល់ប្លង់ជូន​ ត្រូវបានចេញដោយ​អភិបាល​ខេត្ត​

៥​ ចំណែក​ប័ណ្ណ​កម្មសិទ្ធិ​ត្រូវបានបោះពុម្ពដោយ​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​  ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter