មាតិកា
កិច្ចការ​ពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៥ កក្កដា ២០២២
82

ថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅភូមិព្រែក៣ ឃុំសំរោង  ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់   លោក សេង សុងលី  តំណាងខណ្ឌរដ្ឋបាលជលផល និង លោក ម៉ែន វណ្ណៈ មន្រ្តីគាំទ្រកម្មវិធី ASPIRE ថ្នាក់ខេត្ត បានចុះសហការរៀបចំការពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី  ដោយមានសមាជិកបណ្តុំអាជីវកម្មបានចូលរួម២៨នាក់។ 
ខ្លឹមសារសំខាន់ដែលលើកយកមកពិភាក្សារួមមាន:
១.ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងៈ ការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងបណ្តុំអាជីវកម្ម ដោយមានការផ្លាស់ប្តូរសមាសភាពមួយចំនួន លើអនុប្រធានបណ្តុំថ្មី ។ 
២.ការរៀបចំផែនការផលិតកម្មបន្តលើការចិញ្ចឹមត្រីអណ្តែងទន់ ដែលមានតម្លៃទីផ្សារនិងងាយស្រួលលក់ឬបរិភោគ ។
៣.ផែនការផលិតកម្មៈ តាមការធ្វើផែនការនិងលទ្ធភាពផលិតដោយប្រើប្រាស់ ថង់ប្លាស្ទិច ចំនួន ៤៥០ ម៉ែត្រ​ការ៉េ​ ក្នុងសមាជិកបណ្តុំ៣០ គ្រួសារ អាចផលិតផលបាន ប្រហែល ១.២០០ គីឡូក្រាមក្នុងមួយវដ្តចិញ្ចឹមត្រី  ។                                                                                 ៤.ការគាំទ្រទីផ្សារនិងការចុះកិច្ចសន្យាជាថ្មីៈ ចំពោះការប្រមូលទិញ ក្រុមបានឯកភាពលក់ជារួម ដល់ឈ្មួញក្នុងឃុំ ហើយបានរៀបចំចុះកិច្ចសន្យាជាថ្មីជាមួយឈ្មួញកណ្តាលក្នុងស្រុក ដែលលក់ បានតម្លៃទីផ្សារចាប់ពី ៦.៥០០រៀល ទៅ​ ៧.០០០រៀល/១គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter