ថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យក្សេត្តសាស្ត្រ និងការិយាល័យផលិតកម្ម បសុព្យាបាលខេត្ត ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម ដោយមានការសហការណ៍ជាមួយ គម្រោងដោះមីន CMAK ឧបត្ថមដោយរាជរដ្ឋភិបាលប្រទេសជប៉ុន បានបើកវគ្គបណ្តុះបណ្តាលកសិករ ស្តីពីបច្ចេកទេសដាំដុះបន្លែ និបច្ចេកទេសចិញ្ចឹមមាន់ នៅភូមិដូននាគ និងភូមិ ក្បាលគ្រោះ ឃុំប្រម៉ោយ ដែលមានកសិករចូលរួមសរុប ១២៩នាក់ ។
លទ្ធផលមានដូចខាងក្រោម
-បានរៀបចំក្រុមសម្រាប់បណ្តុះបណ្តាល
-បទបញ្ជាផ្ទៃក្នុងវគ្គបណ្តុះបណ្តាល
-កំណត់អ្នកធ្វើបង្ហាញ បន្លែ និងមាន់
-តេស្តសាកល្បងមុនរៀន
-រៀបចំដីសម្រាប់ធ្វើបង្ហាញ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម