៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ២០២២៖ ផែនការ ១១៥.០០០ ហ.ត អនុវត្តបាន ១០៤.១០៧ ហ.ត ស្មើនឹង ៩០,៥៣ % ក្នុងនោះស្រូវស្រាល ៧៥.០៤៤ ហត ស្រូវកណ្ដាល ១៦.២៩៩ ហត ស្រូវធ្ងន់ ១០.៩៨៥ ហត ចំការ ១.០០៧ ហត និងស្រូវឡើងទឹក ៧៧២ ហត ដោយ ផ្ទៃដីភ្ជួររាស់បាន ១១៥.០០៩ ហ.ត ភ្ជួររាស់ដោយគ្រឿងយន្ត ១១២.៧១៣ ហត ភ្ជួររាស់ដោយគោក្របី ៣៦ ហត ។
២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ ១.០៥៤ហ.ត អនុវត្តបានសរុប ៧៥២ ហត ស្មើ ៧១,៣៥% ក្នុងនោះបន្លែគ្រប់មុខ ២៤៦ ហ.ត, ឪឡឹក ៤៤ ហ.ត, ម្ទេសគ្រប់ប្រភេទ ២ ហ.ត, ល្ពៅ ៤៣ ហ.ត, ដំឡូងជ្វា ២ ហ.ត, ពោតស ១៦២ ហ.ត, ត្រាវ ៥២ ហ.ត , ខ្ញី ៦១ ហ.ត , សាគូ ៤១ ហ.ត និងរមៀត ៩៩ ហ.ត ប្រៀបធៀប ឆ្នាំមុន អនុវត្ត បាន (៨៤២) ហត ។
៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖ អនុវត្តបានសរុប ២២.៤៩៧ ហតស្មើ ១១៦,៦៩ % ផែនការប្រចាំឆ្នាំ ១៩.២៨០ ហ.ត ក្នុងនោះ ដំឡូងមី ១៦.៩៧៤ ហ.ត, ពោតក្រហម ៤.៤០៤ ហ.ត អំពៅ ១១០ ហ.ត ដំណាំល្ង ៨៣ ហ.ត សណ្តែកដី ៣៧១ ហ.ត សណ្តែកសៀង ៩៩ ហ.ត សណ្តែកបាយ ៣២៧ ហ.ត និងសណ្តែកអង្គុយ ១២៩ ហ.ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម