មាតិកា
វគ្គបណ្ដុះបណ្ដាល​ស្ដីពីការគ្រប់គ្រង​អាជីវកម្មខ្នាតតូច​ នៅភូមិ​ ក្សេត្របុរី​ ឃុំ​សន្ទ្រែ​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៧ កក្កដា ២០២២
93

ថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២​ លោកស្រី​ សួង​ កញ្ញា​ អនុប្រធាន​ការិយាល័យ​រដ្ឋបាល​-បុគ្គលិក​ នៃមន្ទីរកសិកម្ម​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានចុះសម្របសម្រួល​វគ្គបណ្ដុះបណ្ដាល​ស្ដីពី​ ការគ្រប់គ្រងអាជីវកម្មខ្នាតតូច​ នៅភូមិ​ ក្សេត្របុរី ឃុំ​ សន្ទ្រែ​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ 
គោលបំណង​៖​
-​ ដេីម្បីឱ្យសិក្ខាកាមយល់ដឹងពីការគ្រប់គ្រងថវិការចំណូល-ចំណាយក្នុងគ្រួសារ
-​ ដេីម្បីឱ្យសិក្ខាកាមយល់ដឹងពីរបៀបចាប់ផ្ដេីមបង្កេីតអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ
-​ ដេីម្បីឱ្យសិក្ខាកាមអាចស្វែងរក​ និងជ្រេីសរេីសតម្រូវការក្នុងសហគមន៍របស់គាត់​ ។
គាំទ្រកម្មវិធីដោយ​ អង្គការ​ប្រភពទឹកនៃសេចក្ដីសង្ឃឹម​ Fountain of Hope និង​រួមសហការ​ពី​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ ដែលមាន​អ្នកចូលរួមសរុប​ ១៨នាក់​ ស្រី​ ៦នាក់​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter