ថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅភូមិបេង-ក្រាំងវែង ឃុំស្នារអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក សេង សុងលី តំណាងខណ្ឌរដ្ឋបាលជលផល និង លោក ម៉ែន វណ្ណៈ មន្រ្តីគាំទ្រកម្មវិធី ASPIRE ថ្នាក់ខេត្ត បាន ចុះសហការរៀបចំការពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី ដោយមានសមាជិកបណ្តុំអាជីវកម្មបានចូលរួម៣២នាក់។
ខ្លឹមសារសំខាន់ដែលលើកយកមកពិភាក្សារួមមាន:
១.ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងៈ ការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងបណ្តុំអាជីវកម្ម
២.ពិភាក្សាលើលទ្ធផលនៃការអនុវត្តការចិញ្ចឹមត្រី ឆ្នាំកន្លងមក:ផលិតបានត្រីអណ្តែង ចំនួន១.០៨០គ.ក្រ និងលក់បានតំលៃ៥.០០០រៀល/១គ.ក្រ និង កង្កែប បរិមាណផលបាន៣៣០គ.ក្រ លក់បានតំលៃ ៧.០០០ គ.ក្រ ទៅឱ្យឈ្មួញក្នុងស្រុក ។
៣.ការរៀបចំផែនការផលិតកម្មឆ្នាំ២០២២ លើការចិញ្ចឹមត្រីអណ្តែង ក្នុងស្រះ និងថង់ប្លាស្ទិក ចំនួន ១៨នាក់ និង ចិញ្ចឹមត្រីក្នុងស្រះ ចំនូន១២ ស្រះ ស្មើ១២ នាក់។ដែលមានតម្លៃទីផ្សារនិងងាយស្រួលលក់ឬបរិភោគ ។
៤.ការគាំទ្រទីផ្សារនិងការចុះកិច្ចសន្យាជាថ្មីៈ ចំពោះការប្រមូលទិញ ក្រុមបានឯកភាពលក់ជារួម ដល់ឈ្មួញក្នុងឃុំ ហើយបានរៀបចំចុះកិច្ចសន្យាជាថ្មីជាមួយឈ្មួញកណ្តាលក្នុងស្រុកតាមតម្លៃទីផ្សារ ដោយត្រីអណ្តែង តំលៃ៥.០០០រៀល /១គ.ក្រ និងត្រីប្រា តំលៃ៦.០០០រៀល/០១គ.ក្រ ។