មាតិកា
សកម្មភាពបង្ក្រាបបទល្មើសនេសាទនៅចំណុចពាមព្រែកកំពង់គុជ ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៧ កក្កដា ២០២២
189

ថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២​ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរនៃខណ្ឌរដ្ឋបាលជលផលពោធិសាត់ ដឹកនាំដោយ​ លោក​ ភុន​ សុវណ្ណា​ និង​មានការចូលរួមពីលោកនាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការជាមួយកម្លាំងរាជអាវុធខេត្តពោធិ៍សាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចពាមព្រែកកំពង់គុជ ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង​ បាន០១ករណី វត្ថុតាងរុះរើបំផ្លាញចោលមាន :
- របាំងសាច់អួនក្រឡាល្អិត០២ខ្សែប្រវែង៥០០ម៉ែត្រ
- បរចំនួន០៣គ្រឿង
- បង្គោលចំរឹង ៦៥ដើម
- ចាក់លែងត្រីចំរុះ១២គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter