មាតិកា
ពិធីប្រគេនទៀន ចំណាំព្រះវស្សា នៅវត្ត ឯការាម ហៅវត្ត ឯក,​ វត្ត ហឹង្សា​បីតិ ហៅវត្តព្រែកស្តី និង បូជនីយដ្ឋានប្រវត្តិសាស្រ្ត​ លោកឧកញ៉ាឃ្លាំងមឿង
ចេញ​ផ្សាយ ០៧ កក្កដា ២០២២
101

ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២​ លោក​ស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និងក្រុមបណ្តាញសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឃន៍នៃមន្ទីរកសិកម្ម​ បានអញ្ជេីញ​ចូលរួមកម្មវិធី ប្រគេនទៀន ចំណាំព្រះវស្សា នៅវត្ត ឯការាម ហៅវត្ត ឯក ដែលស្ថិតនៅក្នុងសង្កាត់ រលាប ក្រុងពោធិ៍សាត់,​ វត្ត ហឹង្សា​បីតិ ហៅវត្តព្រែកស្តី ស្ថិតនៅក្នុងសង្កាត់ លលកស ក្រុងពោធិ៍សាត់ និង បូជនីយដ្ឋានប្រវត្តិសាស្រ្ត​ លោកឧកញ៉ាឃ្លាំងមឿង ដែលដឹកនាំដោយ លោកជំទាវ ឯម ប៉ុណ្ណា សមាជិកគណ:កម្មការថ្នាក់កណ្តាល ដោយមានការចូលរួមពី លោកជំទាវ គណ:កម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខេត្ត, លោកស្រី ប្រធាន​អនុប្រធាន និងសមាជិកបណ្តាញសមាគមនារី នៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត សរុបចំនួន ៣៧ នាក់ ។ នាឱកាសនោះដែរ លោកជំទាវ ឯម ប៉ុណ្ណា និងក្រុមសមាគមនារីទាំងអស់បានប្រគេន ជូននូវទៀនព្រះវស្សា ធំ០១គូរ ធូប គ្រឿងឧបភោគ បរិភោគមួយចំនួន ដូចជា: អង្ករ មី ទឹកត្រី ទឹកសុីអុីវ សៀង ទឹកបរិសុទ្ធ តែ ស្ក ជាដើម និង ថវិកា មួយចំនួនទៀត​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter