ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបន្តចុះសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងអាជីវកម្មខ្នាតតូច នៅភូមិ ក្សេត្របុរី ឃុំ សន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គោលបំណង៖
- ដេីម្បីឱ្យសិក្ខាកាមយល់ដឹងពីការគ្រប់គ្រងថវិការចំណូល-ចំណាយក្នុងគ្រួសារ
- ដេីម្បីឱ្យសិក្ខាកាមយល់ដឹងពីរបៀបចាប់ផ្ដេីមបង្កេីតអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ
- ដេីម្បីឱ្យសិក្ខាកាមអាចស្វែងរក និងជ្រេីសរេីសតម្រូវការក្នុងសហគមន៍របស់គាត់ ។
គាំទ្រកម្មវិធីដោយ អង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម Fountain of Hope និងរួមសហការពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមសរុប ១៥នាក់ ស្រី ៧នាក់ ។