ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមជាមួយលោក លោកស្រី អនុប្រធានមន្ទីរ តំណាងខណ្ឌរដ្ឋបាលព្រៃឈើ និង ការិយាល័យរដ្ឋបាល បានចូលរួមប្រជុំ ជាមួយ លោក ឈុន ឌឺលុច ប្រធាននាយកដ្ឋានឧស្សាហកម្មព្រៃឈើ និងសហការី ស្តីពី កិច្ចសហការ និងគាំទ្រការផលិតធ្យូងអនាម័យដោយសហគមន៍មូលដ្ឋាន(សហគមន៍ព្រៃឈើ) នៅក្នុងខេត្តពោធិ៍សាត់។ លោកប្រធាននាយកដ្ឋាន បានលើកពីលទ្ធផលផលិតបានធ្យូង៣០០តោន តាមរយៈសហគមន៍ព្រៃឈើ០៦ កន្លែង ។ចំពោះជំហ៊ានបន្ទាប់និងពង្រីកការផលិតធ្យូង លើសហគមន៍០៦ កន្លែងបន្ថែម និងការអនុវត្តសកម្មភាព លើ២ចំណុច:
១. គាំទ្រការផលិតធ្យូងអនាម័យ តាមរយៈ
សហគមន៍
២.ផ្តល់មូលនិធិដាំឈើដែលលូតលាស់លឿន សម្រាប់ធ្យូង បន្ថែមឡផតដោយជ្រើសរើសសហគមន៍គំរូនិងមានសក្តានុពល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម