ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមជាមួយមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដោយមានការចូលរួមពី លោកមេភូមិបត់កណ្តោល មេភូមិស្វាយ បានចែកគ្រាប់ពូជបន្លែដល់ប្រជាពលរដ្ឋ មានការខ្វះខាតនិងជួបគ្រោះធម្មជាតិ សម្រាប់ដាំដុះ នៅរដូវវស្សាឆ្នាំនេះ ក្នុងភូមិបត់កណ្តោល និងភូមិស្វាយ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួនសរុប ៧២គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន គ្រាប់ពូជបន្លែ ៤មុខ មានស្ពៃតឿ ពោតស គ្រាប់ល្ពៅ និងសណ្តែកកួរ សរុប ២០កញ្ចប់តូចក្នុង ១គ្រួសារ សរុបរួម ១.៦០០កញ្ចប់តូច ។ ក្នុងនោះដែរលោកប្រធានមន្ទីរបានពន្យល់ ណែនាំដល់ពលរដ្ឋទាំងអស់ ឱ្យខិតខំអនុវត្ត
១ ការធ្វើស្រែអោយទាន់ពេលវេលា
២ ដាំបន្លែបន្ថែមដើម្បីជួយផ្គត់ផ្គង់ក្នុងគ្រួសារ
៣ ត្រូវចងក្រងក្រុមផលិតបន្លែសុវត្តិភាព និងសហការណ៍គ្នារកទីផ្សារលក់ផលិតផលតាមរយៈ ភូមិ ឃុំ និងក្រុមការងារ
៤ ការពារ អោយបាននូវជម្ងឺផ្សេងៗ ពិសេសជម្ងឺកូវីដ១៩ និងចាក់វ៉ាក់សាំងការពារអោយបានគ្រប់គ្នា។