ថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២
-លោក នាង ង៉ែត តំណាងខណ្ឌរដ្ឋបាលជលផល និង លោក ម៉ែន វណ្ណៈ មន្រ្តីគាំទ្រកម្មវិធី ASPIRE ថ្នាក់ខេត្ត បានចុះសហការរៀបចំការពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយ មានសមាជិកបណ្តុំអាជីវកម្មបានចូលរួម៣០ នាក់។
លទ្ធផលនៃកិច្ចប្រជុំ រួមមាន:
១-ការបង្ហាញលទ្ធផលនៃការអនុវត្តឆ្នាំ២០២១ នៃការចិញ្ចឹមត្រី:តាមការលើកឡើងរបស់ប្រធានបណ្តុំ
អាជីវកម្មបានចិញ្ចឹមត្រីក្នុងតង់ប្លាស្ទិច ចំនួន ៤០គ្រួសារ លើផ្ទៃដីចំនួន៦០០ម៉ែត្រការ៉េ និងផលិតបានបរិមាណផលត្រីសាច់ជាមធ្យមចំនួន៤០គ.ក្រ ក្នុង១គ្រួសារសរុប ស្មើ ១.៦០០.គ.ក្រ ។ តំលៃលក់ត្រីអណ្តែងបានតំលៃ ៥.៥០០រៀល-៦.០០០រៀល/០១គ.ក្រ ។
២-ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំ មិនមានការផ្លាស់ប្តូរសមាសភាពក្រុមបណ្តុំអាជីវកម្ម ទេ។
៣-ការរៀបចំផែនការផលិតកម្មបន្តលើការចិញ្ចឹមត្រីអណ្តែងដែលមានតម្លៃទីផ្សារនិងងាយស្រួលលក់ឬបរិភោគ ។
៤-ផែនការផលិតកម្មៈ តាមការធ្វើផែនការនិងលទ្ធភាពផលិតលើផ្ទៃដី ៦.៤៨០ម៉ែត្រ ការ៉េ (តាមស្រះ ២៣គ្រួសារ និង តង់ ចំនួន១៧គ្រួសារ )ក្នុងសមាជិកបណ្តុំ៤០គ្រួសារ អាចផលិតផលបាន ប្រហែល ២.០៨០ គីឡូក្រាមក្នុងមួយវដ្តចិញ្ចឹមត្រី ។
៥-ការគាំទ្រទីផ្សារនិងការចុះកិច្ចសន្យាជាថ្មីៈ ចំពោះការប្រមូលទិញ ក្រុមបានឯកភាពលក់ជារួម ដល់ឈ្មួញកណ្តាល ហើយបានរៀបចំចុះកិច្ចសន្យាជាថ្មីជាមួយឈ្មួញកណ្តាលក្នុងស្រុក ដែលលក់តាមតម្លៃទីផ្សារក្នុងស្រុក ។