មាតិកា
ក្រុមការងារមន្ទីរកសិកម្មខេត្ត​បានចុះត្រួតពិនិត្យស្ថានភាពការដាំដុះដំណាំរបស់កសិករ​ នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៨ កក្កដា ២០២២
56

ថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និងក្រុមការងារបានចុះត្រួតពិនិត្យស្ថានភាពការដាំដុះដំណាំឪឡឹករបស់កសិករនៅតាមចំការក្នុងភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់​ ។ តាមការរៀបរាប់របស់​ កសិករ អ៊ុន មីណា ភេទប្រុស អាយុ​ ៤៧ឆ្នាំ រស់នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានដាំដំណាំ​ ឪឡឹកសាច់​ពណ៌​លឿង និងទឹកក្រូច លើផ្ទៃដី១០អា កំពុងប្រមូលផលបណ្តើរៗ ។​ កសិករបាន​បញ្ជាក់ប្រាប់ក្រុមការងារអោយដឹងថាតាមបទពិសោធន៍គាត់ កន្លងមក ដំណាំនេះអាចប្រមូលផល​បានសរុប​ ២.៥០០គីឡូក្រាម​ លើផ្ទៃដី១០អា និងលក់ចេញក្នុងតំលៃ ២.០០០រៀល​ ក្នុង១គីឡូក្រាម​ អាចរកប្រាក់ចំណូលបានសរុប ៥.០០០.០០០រៀល​ ក្នុងមួយវគ្គនៃការ​ប្រមូលផល​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter