មាតិកា
លោកស្រី​ អនុប្រធាន​មន្ទីរកសិកម្មខេត្ត​ បានចុះត្រួតពិនិត្យស្ថានភាពការដាំដុះដំណាំបន្លែរបស់កសិករ​ នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៩ កក្កដា ២០២២
101

ថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និងក្រុមការងារបានចុះត្រួតពិនិត្យស្ថានភាពការដាំដុះដំណាំបន្លែរបស់កសិករនៅ នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ តាមការរៀបរាប់របស់​ កសិករឈ្មោះ​ ឡាង សុខា ភេទស្រី អាយុ​ ២៦ឆ្នាំ​ មានដាំដំណាំដូចជា៖

១-ស្ពៃ​ក្រញ៉ាញ់ ផ្ទៃដី ៣អា កំពុងប្រមូលផលបណ្តើរៗ កសិករបានបញ្ជាក់ប្រាប់ក្រុមការងារឱ្យដឹងថាតាមបទពិសោធន៍គាត់ស្ពៃក្រញ៉ាញ់ អាចប្រមូលផល​បានសរុប​ ៩០០គីឡូក្រាម​ លើផ្ទៃដី៣អា លក់ចេញតំលៃ ៤.០០០រៀល​ ក្នុងមួយគីឡូក្រាម​ និងទទួលបានចំណូល​សរុប ៣.៦០០.០០០រៀល ក្នុង១វគ្គ។ ក្រុមការងារបានណែនាំដល់កសិករបន្ថែមលើបច្ចេកទេសប្រមូល និងការវេចខ្ចប់បន្លែតាមស្តង់ដា​ GAP​ ។

២-សាលាដ ផ្ទៃដី៣អា កំពុងថែទាំដំណាំសាលាដ ដាំបានរយ:ពេល៨ថ្ងៃ ជាទូទៅដំណាំនេះអាចប្រមូលផល​បាននៅអាយុ២៥ថ្ងៃ ទៅ៣០ថ្ងៃ ។

ចំនួនអ្នកចូលទស្សនា
Flag Counter