ថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ លោកស្រីជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងក្រុមការងារ មានលោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិឧស្សាហកម្ម លោកស្រី សូ ផាន់ណា អនុប្រធានការិយាល័យ និង កញ្ញា ខុម ស្រីល័ក្ខ មន្ត្រី ការិយាល័យរដ្ឋបាល បុគ្គលិកបានបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពីការកែច្នៃចំណីអាហារ នៅភូមិក្រូចសើច ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ វគ្គបណ្តុះបណ្តាលនេះមានបង្រៀនមេរៀន និងការអនុវត្តន៍ជាក់ស្ដែងផង រួមមានចេកឆាបប្រៃ និងផ្អែម ដែលមានកសិករចូលរួមសរុបចំនួន ២០នាក់ ស្រី ១៧នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម