ថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំរាំងទិល បានបើកកិច្ចប្រជុំ សំណេះសំណាលជាមួយប្រជានេសាទនៅឃុំរាំងទិល ក្រោមអធិបតីភាព លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្ដៀង ដោយមានការចូលរួម នាយរងសង្កាត់ជលផលកណ្ដៀង អធិការស្រុក ប៉េអឹមស្រុក យោធាស្រុក ប៉ូលីសសេដ្ឋកិច្ច បរិស្ថាន លោកស្រីមេឃុំ និងប្រជានេសាទ អ្នកចូលរួមសរុប ៦០ នាក់។ នៅក្នុងកិច្ចប្រជុំនេះដែរ លោក ហម ណារិន នាយរងសង្កាត់ បានអានប្រកាសលេខ ៤៥៨ ប្រក.កសក ជូនអង្គប្រជុំ។
ប្រជានេសាទបានសំណូមពរដូចខាងក្រោម៖
- នេសាទដោយឧបករណ៍ ណរ៉ាវប្រវែង ៣០០ ម៉ែត្រ ក្រឡា ០,០២ ម៉ែត្រ
- សម្រាស់ (ឆាណុំ,កំប្លោក)
- បង្រៀនបច្ចេកទេសចិញ្ចឹមត្រី។
ការសំណូមពរទាំងនេះ អង្គប្រជុំពុំហ៊ានសម្រេចទេ ។
ជាចុងក្រោយ លោកអភិបាលស្រុក បានមានមតិ
ណែនាំ ដល់ប្រជានេសាទអោយគោរពច្បាប់ស្ដីពីជលផល និងពាំនាំសំណើរនេះ ទៅស្នើដល់ថ្នាក់លើបន្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម