មាតិកា
វេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកតាលោសែនជ័យ​ នៅក្នុងបរិវេណ​ វត្តថ្លុកដង្កោ​ ឃុំផ្ទះរុង​ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១១ កក្កដា ២០២២
89

ថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២​ លោក​ ហៃ​ ធូរ៉ា​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​​ និងលោក​ មាស​ សេត​ ប្រធានការិយាល័យក្សេត្រសាស្ត្រ​ បានចូលរួមវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកតាលោសែនជ័យ​ នៅក្នុងបរិវេណ​ វត្តថ្លុកដង្កោ​ ឃុំផ្ទះរុង​ ស្រុកតាលោសែនជ័យ​ ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក​ អភិបាលរងស្រុក​ តំណាងមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ សមាជិកក្រុមប្រឹក្សាស្រុក​ ឃុំ​ មេភូមិ​ និងប្រជាពលរដ្ឋប្រមាណ២០០នាក់។  ក្នុងគោលបំណងពិនិត្យ​ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋជួបប្រទះក្នុងមូលដ្ឋាន។

ចំនួនអ្នកចូលទស្សនា
Flag Counter