ថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមកិច្ចប្រជុំឆ្លងរបាយការណ៍ ប្រចាំខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត នៅសាលប្រជុំជាន់ទី១ សាលាខេត្ត ក្រោមអធិបតីភាព លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។ កិច្ចប្រជុំនោះដែរ ក៏មានរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន៖
១-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
២-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៣-ពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ រៀបចំព្រឹត្តិការណ៍ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។