មាតិកា
លទ្ធផលការងារបង្កបង្កើនផលស្រូវរដូវវស្សា - ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មគិតត្រឹម ថ្ងៃទី ១១ ខែ កក្កដា​ ឆ្នាំ ២០២២
ចេញ​ផ្សាយ ១២ កក្កដា ២០២២
50

៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ១១  ខែ កក្កដា​ ឆ្នាំ ២០២២ មានដូចខាងក្រោមៈ

១-ការបង្កបង្កើនផលស្រូវរដូវវស្សា  គិតត្រឹមថ្ងៃទី  ១១ ខែ កក្កដា​  ឆ្នាំ២០២២៖ ផែនការ  ១១៥.០០០ ហ.ត  អនុវត្តបាន ១០៧.៨៧៣ ហ.ត ស្មើនឹង ៩៣,៨០ % ក្នុងនោះស្រូវស្រាល  ៧៧.៤៦៤  ហត  ស្រូវកណ្ដាល  ១៦.៧៩៩ ហត  ស្រូវធ្ងន់  ១១.៧៤៧  ហត  ចំការ  ១.០៩១  ហត  និងស្រូវឡើងទឹក  ៧៧២  ហត  ដោយ ផ្ទៃដីភ្ជួររាស់បាន  ១១៥.៦៦៦ ហ.ត ភ្ជួរ​រាស់​ដោយគ្រឿងយន្ត​ ១១៥.៦៣០​ ហត​ ភ្ជួរ​រាស់​ដោយគោក្របី​ ៣៦​ ហត​ ។

២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ  ១.០៥៤ហ.ត  អនុវត្តបានសរុប ៩២៤  ហត ស្មើ ៨៧,៦៧% ក្នុងនោះបន្លែគ្រប់មុខ ២៦០ ហ.ត, ឪឡឹក ១២៨ ហ.ត, ម្ទេសគ្រប់ប្រភេទ ២ ហ.ត, ល្ពៅ ៤៥ ហ.ត, ដំឡូងជ្វា ៧ ហ.ត, ពោតស ២២៩   ហ.ត, ត្រាវ  ៥២  ហ.ត , ខ្ញី  ៦១ ហ.ត , សាគូ  ៤១ ហ.ត   និងរមៀត  ៩៩ ហ.ត  ប្រៀបធៀប ឆ្នាំមុន  អនុវត្ត បាន  (៦៧០) ហត ។

៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖  អនុវត្តបានសរុប ២៥.៤៤៦  ហតស្មើ  ១៣១,៩៨ %  ផែនការប្រចាំឆ្នាំ ១៩.២៨០ ហ.ត  ក្នុងនោះ ដំឡូងមី ១៩.៤៧៩  ហ.ត, ពោតក្រហម  ៤.៧៥២  ហ.ត អំពៅ  ១១៥​ ហ.ត ដំណាំល្ង  ៩៦ ហ.ត សណ្តែកដី  ៤០៨   ហ.ត សណ្តែកសៀង ៩៩ ហ.ត សណ្តែកបាយ ៣៦៣ ហ.ត និងសណ្តែកអង្គុយ ១៣៤ ហ.ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter