ថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកតាលោសែនជ័យ នៅក្នុងបរិវេណវត្តតាលោ ឃុំតាលោ ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាស្រុក ឃុំ មេភូមិ កងកម្លាំងទាំង៣ប្រភេទ មន្ត្រីរាជការជុំវិញស្រុក លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាឃុំតាលោ តំណាងព្រះពុទ្ធសាសនា និងឥស្លាមសាសនា មេភូមិ អនុភូមិ តំណាងអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋចូលរួមសរុប ១៨៧នាក់ ។ ក្នុងគោលបំណងពិនិត្យ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋជួបប្រទះក្នុងមូលដ្ឋាន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម